រាជធានីភ្នំពេញ ៖ រថយន្តក្រុមហ៊ុន រិទ្ធមុនី ដឹកអ្នកដំណើរ បានបើកកៀរហើយកិន ម៉ូតូម៉ាកហ្វ៊ីណូ ពណ៌ខ្មៅលាយក្រហមមួយគ្រឿង បណ្តាលឱ្យស្ត្រីជានិស្សិតម្នាក់ របួសរលាត់ជើង ហើយគាប់ជួនពេលនោះ រ៉ឺម៉កម៉ូតូមកដល់ ក៏បើកគេចជ្រុលទៅបុកគូទរថយន្តម៉ាកនីស្សាន់ NAVARA ពណ៌ស មួយគ្រឿង ដែលកំពុងឈប់ បណ្តាលឱ្យខ្ទេចស្តុបខាងក្រោយ កាលពីវេលាម៉ោង ១០និង២០ នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ៤៤A តាមមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
មុនពេលកើតហេតុ រថយន្តក្រុមហ៊ុនរិទ្ធមុនី ស្លាកលេខ បាត់ដំបង 3A-0262 បានធ្វើដំណើរចេញពីចំណត នៅក្នុងសង្កាត់បឹងសាឡាង ក្នុងគោលបំណងដឹកអ្នកដំណើរ ទៅខេត្តបាត់ដំបង។ នៅពេលមកដល់ចំណុចកើតហេតុ ដោយមានរថយន្តម៉ាកនីស្សាន់ NAVARA ពណ៌សមួយគ្រឿង ដែលកំពុងឈប់លើផ្លូវហាមចត ក៏បានកៀរម៉ូតូម៉ាកហ្វ៊ីណូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AC-6226 បើកដោយនិស្សិតស្រីម្នាក់ឈ្មោះ អាន សាវីន អាយុ ២៤ឆ្នាំ បណ្តាលឱ្យដួលរងរបួស រលាត់ម្រាមជើង ហើយកិនម៉ូតូចំកង់មុខ ហើយជ្រុលទៅបុក រថយន្តម៉ាកនីស្សាន់ NAVARA បណ្តាលឱ្យបែកស្តុបក្រោយ ៕
Source from: watphnom-news.com

Loading...
Loading...