ខេត្ដកំពត ៖ ជនសង្ស័យ ២ នាក់ដែលជាឪពុកនិងប្អូនបង្កើត របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកោះហៅ មកសាកសួរពីករណីឃាតកម្ម ចាក់សម្លាប់យុវជនម្នាក់ នៅកណ្ដាលស្រែ ក្នុងភូមិអូរពពូល ឃុំដំណាក់កន្ដួតខាងជើង ស្រុកកំពង់ត្រាច កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីកើតមានជម្លោះក្នុងគ្រួសារ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីពិនិត្យនៅបរិវេណកន្លែងកើតហេតុ និងការធ្វើកោសល្យវិច័យលើខ្លួនសព ព្រមទាំងការសាកសួរពីប្រជាពលរដ្ឋ រស់នៅក្បែរកើតហេតុ សមត្ថកិច្ចក៏សម្រេចឃាត់ខ្លួន ជនសង្ស័យ ២នាក់ដែល ត្រូវជាឪពុកនិងប្អូនប្រុសបង្កើត របស់ជនរងគ្រោះបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្ដកំពត ដើម្បីសួរចម្លើយ ។
ជនសង្ស័យជាឃាតកនោះទី១-ឈ្មោះ ហង់ បៀន ភេទប្រុស អាយុ ៥៩ឆ្នាំ និងទី២-ឈ្មោះ បិន វិចិត្រ ភេទប្រុស អាយុ ២១ឆ្នាំ ទាំង ២នាក់ជាឪពុកនិងប្អូនប្រុសបង្កើត របស់ជនរងគ្រោះ មានទីលំនៅក្នុងភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្ដកំពត ហើយបុរសសង្ស័យជាឪពុក មិនបានឆ្លើយសារភាពទេ បែរជាពុតធ្វើជាចុកពោះដោយ ជំងឺគ្រុនពោះវៀន ។
សមត្ថកិច្ចក៏បន្ដសាកសួរប្អូនប្រុស ជនរងគ្រោះទៀតទើបបែកធ្លាយ ពីបញ្ហាជម្លោះក្នុងគ្រួសារ មុនពេល កើតហេតុ ។ គួររំលឹក ថាកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៨ សាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញ គេចាក់សម្លាប់នៅកណ្ដាលស្រែ ដែលជនរងគ្រោះមានឈ្មោះ បិន បឿន ភេទប្រុស អាយុ ២៩ឆ្នាំនោះ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជាអំពើមនុស្សឃាត គិតទុកជាមុន៕
Source from: watphnom-news.com

Loading...
Loading...