ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារតែបើកម៉ូតូ ក្នុងល្បឿនលឿនដើម្បីវ៉ាឡានកុងតឺន័រ តែមិនផុតក៏ប៉ះដៃម៉ូតូរួចខ្ទាតចូលឡាន កិនចំក្បាលបណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចន្លោះគីឡូម៉ែត្រ លេខ៤២ និង៤៣ នៅលើផ្លូវជាតិលេខ៤ ចំណុចភូមិសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ ង៉ែត វិបុល អាយុ ២៤ឆ្នាំរស់នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានមុខរបរជាអ្នកផ្សព្វផ្សាយ ការប្រើប្រាស់ថាមពលពន្លឺថ្ងៃ។ មុនពេលកើតហេតុ ជនគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ស៊េរី២០១៣ ក្នុងទិសដៅពីកើតមកលិច ស្របជាមួយឡានកុងតឺន័រ។
លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើកវ៉ា ឡានកុងតឺន័រ តែដោយល្បឿនលឿនមិនអាចវ៉ាបាន ជនរងគ្រោះក៏បាន ងាកចង្កូតមកឆ្វេងវិញ ស្រាប់តែប៉ះដៃចង្កូតម៉ូតូដួលលើផ្លូវ ហើយជនរងគ្រោះបានខ្ទាតចូលក្រោមឡាន បណ្តាលឲ្យឡានកិនចំក្បាល បែកធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែង កើហេតុ៕
Source from: watphnom-news.com

Loading...
Loading...