រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ក៏ដូចជាប្រជាពលរដ្ឋ បានប្រទះឃើញយុវជនម្នាក់ ដេកត្រាំទឹកស្រែតែម្នាក់ឯង ជាមួយម៉ូតូមួយគ្រឿងម៉ាក Fino មួយយប់ទល់ភ្លឺ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៦និង៣០ នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវទំនប់៧មករា ត្រង់ចំណុចភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយករណីនេះក៏គ្មានប្រភពណាដឹងប្រាកដថា បុរសរូបនេះដេកត្រាំទឹកស្រែ តាំងពីពេលណានោះទេ។
យុវជនរូបនេះមានឈ្មោះ ស៊ីន ស៊ីវន អាយុ ២៨ឆ្នាំ ជាសិស្សសាលាវេស្ទឺន និងមានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅជាមួយបងប្អូន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1X-9336។ ករណីនេះគេសង្ស័យគាត់ស្រវឹងជិះម៉ូតូធ្លាក់ផ្លូវខ្លួនឯង ប៉ុន្តែក្រោយពីដឹងខ្លួនតិចៗជនរងគ្រោះប្រាប់ថា គាត់អត់ចេះផឹកស៊ីទេ ត្រូវមិត្តភក្តិរត់ចោល តែសំណាងល្អហើយ អត់មានការបាត់បង់ម៉ូតូ៕
Source from: watphnom-news.com

Loading...
Loading...