រាជធានីភ្នំពេញ ៖ បុរសពីរនាក់ស្ថិតក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ បើករថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ-12-2 -0117 ទៅបុករះតូបអ្នកលក់បង្ហែម និងរបងផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១៣២ តាមបណ្តោយផ្លូវ លេខ១៤៤ កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង ២០ និង៣៥ នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ យ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ និងបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ រួមមានឈ្មោះ ស៊ុំ ធាវី ភេទស្រី អាយុ ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀត និងអ្នកបើកបរនៅមិនទាន់ ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ។ មុនពេលកើតហេតុ ស្ត្រីនិងបុរសរងគ្រោះ កំពុងអង្គុយលក់បង្អែម ស្រាប់តែមានរថយន្តឡង់គ្រីស័រ មួយគ្រឿង ដែលអ្នកបើកបរ ស្ថិត ក្នុងស្ថានភាពស្រវឹងស្រា បានជ្រុលចង្កូតទៅបុករះ តូបអ្នកលក់បង្អែម និងបន្តបុករបងផ្ទះកៀបជាប់មួយកន្លែង ទៅមុខលែងរួច បណ្តាលឲ្យមនុស្ស ពីរនាក់រងរបួសតែម្តង៕
Source from: watphnom-news.com

Loading...
Loading...