រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូ ស្រាប់តែមានម៉ូតូ ១គ្រឿងទៀត បើកស្របទិសគ្នាវ៉ាទៅមុខ ហើយប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្ត កិនបែកក្បាលស្លាប់យ៉ាងរន្ធត់តែម្តង កាលពីវេលាម៉ោង ៥និង៥០ នាទីល្ងាច ថ្ងៃទី១៣ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខស្ថានីយប្រេងសូគីម៉ិច ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ជ័យ ចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្រាំងខ្នោ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឈា សុខណា ភេទ ប្រុស អាយុ ២១ឆ្នាំ ជាជាងផ្សារដែកដូចគ្នា ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើ បានរងរបួសស្រាល ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង អត់ស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង ដែលបើកស្របទិសគ្នាបើកវ៉ាស្តាំទៅមុខ ក៏ប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូល ក្រោមរថយន្ត ១គ្រឿង ម៉ាកហ៊ីស៊ុយហ្ស៊ុយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-0781 របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ដែលបើកស្របទិសគ្នា ត្រូវរថយន្តកិនបែកក្បាលស្លាប់តែម្តង។ ចំណែករថយន្តបង្កបាន ជ្រុលធ្លាក់ប្រឡាយក្បែរចិញ្ចើមផ្លូវ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់៕
Source from: watphnom-news.com

Loading...
Loading...