ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា តារាសម្តែងជើងចាស់អ្នកនាងចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹងទៅតុលាការសុំលែងលះប្តី គឺលោក យុត្ថារ៉ា ឆានី មានរយៈពេលជាង២សប្តាហ៍មកហើយៗកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ កន្លងមក អ្នកនាងចន ច័ន្ទលក្ខិណា អមដោយមេធាវីតំណាងដោយអាណត្តិផង បានចូលខ្លួនទៅតុលាការដើម្បីបំពេញនីតិវិធីត្រៀមទាញហេតុផលដោយផ្ទាល់មាត់នៅចំពោះមុខចៅក្រមទទួលបន្ទុកសំណុំរឿងរួចជាស្រេច ។
ប្រភពបានឲ្យដឹងទៀតថា មូលហេតុនៃបណ្តឹងសុំលែងលះប្តីរបស់អ្នកនាងចន ច័ន្ទលក្ខិណានោះ ត្រូវបានតារាសម្តែងជើងចាស់រូបនេះ អះអាងថា រស់នៅមិនចុះសម្រុងគ្នា ។
ព័ត៌មានពីមជ្ឈដ្ឋានអ្នកសិល្បៈបានបង្ហើបប្រាប់ឲ្យដឹងថា អ្នកនាងចន ច័ន្ទលក្ខិណា មានជម្លោះផ្ទៃក្នុងជាមួយប្តីជាយូរមកហើយ ចាប់តាំងពីតារាសម្តែងរូបនេះមានឱកាសបានទៅធ្វើជាពិធីការិនីក្នុងកម្មវិធី«សមាគមជុំមិត្ត» នៅស្ថានីយ៍ទូរទស្សន៍បាយ័នជាមួយលោក អៀង វិឆ័យ មកម្ល៉េះ ដែលជម្លោះផ្ទៃក្នុងគ្រួសារនេះអាចមកពីមានអ្នកទីបីពាក់ផ្កាយលើស្មាម្នាក់តាមចែចង់ស្រឡាញ់តារាសម្តែងចន ច័ន្ទលក្ខិណា លូកដៃចូលជ្រៀតជ្រែក ។
មជ្ឈដ្ឋានអ្នកសិល្បៈភាគច្រើនបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮព័ត៌មានថា អ្នកនាងចន ច័ន្ទលក្ខិណា ដាច់ចិត្តប្តឹងលែងលះប្តីដ៏កម្សត់កម្រ គឺលោក យុត្ថារ៉ា ឆានី ដែលជាអ្នកសិល្បៈដូចគ្នា និងចាប់ដៃរួមរស់ជាមួយគ្នារាប់ឆ្នាំមកហើយ មិនគួរជួបរឿងអកុសលបែកបាក់គ្នាដូច្នេះសោះ ៕
ចំនួនអ្នកអានអត្ថបទនេះ៖ នាក់
Source from: www.dtn7.com

Loading...
Loading...