រាជធានីភ្នំពេញ ៖ ពាណិជ្ជករជនជាតិកូរ៉េម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីវេលាម៉ោង ១៦និង២០ នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបន្ទប់លេខ៧០១ ក្នុងសណ្ឋាគារ ជីជីភី ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ដោយគ្មាននរណាម្នាក់ បានដឹងពីមូលហេតុនោះទេ។
ជនរងគ្រោះមានឈ្មោះ គីម ដុង សុង អាយុ ៣៨ឆ្នាំកាន់លិខិតឆ្លងដែនលេខ GB40192669 មុខរបរជាពាណិជ្ជករ។ នៅវេលាម៉ោង ១៦និង២០ នាទីអ្នកបម្រើទៅទីនោះ មិនឃើញជនរងគ្រោះចេញចូល ដូចសព្វដងមានការសង្ស័យ ក៏ដើរទៅគោះទ្វារមិនឮអ្នកឆ្លើយ ហើយទ្វារបន្ទប់មិនចាក់សោ ក៏បើកមើលឃើញជនរងគ្រោះ ស្លាប់ដោយចងកក្បែរបង្អួច ស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...