ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ពេលដើរស្វែងរកមិត្តភក្តិ ស្រាប់តែឃើញទូរស័ព្ទ IPhone ពណ៌ស ១គ្រឿងទុកនៅលើតុ ហើយទ្វារផ្ទះបើកចំហរចោលផង ក៏ចូលលួច ហើយម្ចាស់គេឃើញទាន់ បានស្រែកឆោរឡោក៏ត្រូវ ក្រុមអ្នករត់ម៉ូតូឌុប ដេញចាប់បាន និងវាយយ៉ាងដំណំ កាលវេលាម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចកណ្តុរផើម នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ឡូញ ដានី អាយុ ២៨ឆ្នាំ មានមុខរបជាបុគ្គលិក កាស៊ីណូហ្គែនធីង មានទីលំនៅក្នុងភូមិ កើតហេតុខាងលើនេះ។ ជនសង្ស័យមានឈ្មោះ ចាត បូរី អាយុ ៣២ឆ្នាំ មានមុខរបមិនពិតប្រាកដ ស្នាក់ផ្ទះជួលនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងមានស្រុកកំណើត នៅភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលផ្ទះស្ត្រី រងគ្រោះ ដែលបើកទ្វារចំហរ និងលួចយកទូរស័ព្ទពិតមែន៕
Source from: watphnom-news.com

Loading...
Loading...