ខេត្តកណ្តាល ៖ ភ្លៀងធ្លាក់ដែលលាយឡំទៅដោយខ្យល់ព្យុះ បានបោកបក់បំផ្លាញលំនៅឋាន ប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ចំនួន ៣៦ខ្នង ដែលជាប្រភេទផ្ទះឈើប្រក់សង្ក័សី និងធ្វើអំពីឈើប្រក់ស្លឹក ដោយផ្ទះខ្លះរបើកដំបូល និងខ្លះទៀតដួលរលំទាំងស្រុង កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា លំនៅឋានប្រជាពលរដ្ឋ ដែលរងការខូចខាតនោះ មានចំនួន ៣៦ខ្នង មាន ១១ខ្នងផ្ទះដួលរលំដល់ដី និង ២៥ខ្នងផ្ទះទៀតរងការខូចខាត របើកដំបូលនិងជញ្ជាំង ហើយលំនៅឋានដែលរងការខូចខាតទាំងអស់នេះ មាននៅក្នុងភូមិឃ្លាំងកើត រលំ ១ខ្នង, ភូមិព្រែកខ្នាច ក្នុងឃុំលើកដែក រលំ ៨ខ្នង និងរបើកដំបូល ២៣ខ្នង, នៅភូមិព្រែកថ្មី ឃុំជ្រោយតាកែវ រលំ ២ខ្នង និងរបើកដំបូល ២ខ្នងផ្ទះ៕
Source from: watphnom-news.com

Loading...
Loading...