ប្រទេសចិន ៖ តាមប្រភពព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា រូបថតអាក្រាតពេលប្តូរសម្លៀកបំពាក់ នៅខាងក្រោយឆាករបស់នាង Lo ក្នុងកម្មវីធី Beijing Fashion Week ត្រូវបានបង្ហោះតាមប្រព័ន្ធអនឡាញ និងមានការផ្សព្វផ្សាយ តាមទីសាធារណៈនានា ក្នុងប្រទេសចិន នាំឲ្យនាងមិនសប្បាយចិត្តនោះទេ។
រូបភាពស្រាតខាងក្រោយឆាក ដែលនាង Lo កំពុងប្តូរសម្លៀកបំពាក់ ដើម្បីចូលរួមដើរម៉ូដ ក្នុងកម្មពិធី Beijing Fashion Week នេះ ត្រូវបានបង្ហោះពាសពេញ ប្រព័ន្ធអនឡាញ នៃសារព័ត៌មានចិន។ រូបភាពធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញ រូបភាពអាក្រាតបង្ហាញសាច់ខ្នង របស់តារាម៉ូដែលចិន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
ទស្សនិកជន និងអ្នកគាំទ្រជាច្រើន មិនជឿថា រូបភាពស្រាតនេះ ជារូបនាង Lo ឡើយ ហើយទស្សនិកជនទាំងនោះ បានខឹងយ៉ាងខ្លាំងចំពោះ ជនអនាមិកដែលបានយករូបភាព របស់នាង Lo មកបង្ហោះតាមប្រព័ន្ធអនឡាញ ថែមទាំងស្តីបន្ទោសដល់ ជនអនាមិកនេះថា ជាមនុស្សខ្វះវិជ្ជាជីវៈនិងហ៊ានលូកលាន់ជីវិតឯកជនរបស់នាង៕
Source from: watphnom-news.com

Loading...
Loading...