បាតុកម្មរបស់កម្មកររោងចក្រ SL ប្រមាណជាង៣០០នាក់ ដែលមានបំណងដង្ហែក្បូនឆ្ពោះទៅកាន់ភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសម្តេចជួយអន្តរាគមន៍លើការទាមទាររបស់ពួកគេទាក់ទងនឹងលក្ខខណ្ឌការងារនៅវេលាម៉ោង០៩ និង២០ នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បានឈានដល់ដំណាក់កាលផ្ទុះអំពើហិង្សាជាមួយកងកម្លាំងសមត្ថកិច្ចហើយៗក្រុមបាតុករបានដុតកម្ទេចរថយន្តរបស់សមត្ថកិច្ចអស់មួយគ្រឿងនៅចំណុចវត្តស្ទឹងមានជ័យទៀតផង។
ក្នុងខណៈកើតមានផ្ទុះអំពើហិង្សានេះសមត្ថកិច្ចជាច្រើននាក់ត្រូវបានរាយការណ៍ឲ្យដឹងថា បានទទួលរងរបួសដោយសារការគប់ដុំថ្មពីសំណាក់ក្រុមបាតុករនៅពេលដែលសមត្ថកិច្ចព្យាយាមរារាំងក្បួនបាតុកម្មរបស់ក្រុមបាតុករ។
សូមរំលឹកជូនថា ករណីវិវាទការងារនៅរោងចក្រ SL នេះ បានកើតមានរ៉ាំរ៉ៃអស់រយៈពេលជាង៣ខែមកហើយ តែមិនមានដំណោះស្រាយទាល់តែសោះ ហើយក៏កើតមានអំពើហិង្សាច្រើនលើកច្រើនសាផងដែរ៕
Source from: www.dtn7.com

Loading...
Loading...