នៅវេលាម៉ោងប្រមាណ១៩និង៣០នាទីល្ងាច នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ តាមរយៈការ Post នៅក្នុង Status Facebook របស់ខ្លួន គឺ Account Facebook មួយឈ្មោះ ផែង វណ្ណៈ បានអះអាងថា "ខ្ញុំនឹងរៀបចំឯកសារប្តឹង Page I Love Cambodia Hot News II , Page លោកមេភូមិខ្ញុំ, Page កម្ពុជាបច្ចុប្បន្នភាព/ Cambodia Today និងគេហទំព័រសារព័ត៌មានដើមត្នោត ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសខ្ញុំ ។" ។
មុននឹង Post នូវអត្ថបទក្នុង Status របស់ខ្លួនដែលអះអាងថា នឹងរៀបចំប្តឹង Page ក្នុង Facebook ចំនួន៣ និងគេហទំព័រសារព័ត៌មានដើមត្នោត ពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ គឺ Account Facebook ឈ្មោះ ផែង វណ្ណៈ បាន Post ក្នុង Status របស់ខ្លួននាវេលាម៉ោងប្រមាណ១៨និង៣០នាទីល្ងាច នាថ្ងៃដដែលនេះថា "ពេលមានអ្នកសារព័ត៌មាន និងបងប្អូនមិត្តភក្តិទូរស័ព្ទមកសួររឿងខ្ញុំគំរាមបាញ់ កឹម សុខា តាមហ្វេសប៊ុក ទើបខ្ញុំភ្ញាក់ខ្លួន តាមការពិតខ្ញុំអត់មានដឹងអីសោះ ទោះបីខ្ញុំមិនចូលចិត្តលោក កឹម សុខា ក៏ដោយ ក៏ខ្ញុំមិនបានគំរាមលោក កឹម សុខា ដែរ ។ ខ្ញុំនឹងប្តឹងសមត្ថកិច្ចដើម្បីស្រាវជ្រាវរកអ្នកកាត់តរូបខ្ញុំ ក្លែងឈ្មោះខ្ញុំយកមកបរិហារកេរ្តិ៍តាមហ្វេសប៊ុក យកមកចាត់ការតាមផ្លូវច្បាប់ ។ នៅក្នុងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំមិនមាន Post រូបកាំភ្លើងគំរាមលោក កឹម សុខា ដូចពួកប្រឆាំងចោទប្រកាន់ទេ ។"
សូមបញ្ជាក់ជូនថា មុនពេល Account Facebook មួយឈ្មោះ ផែង វណ្ណៈ សម្តែងនូវការភ្ញាក់ខ្លួន និងធ្វើការគំរាមប្តឹង Page ក្នុង Facebook ចំនួន៣ និងគេហទំព័រសារព័ត៌មានដើមត្នោត ពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិតទៅតុលាការ ហើយយកមក Post ក្នុង Status របស់ខ្លួននោះ គឺ Account Facebook ឈ្មោះ ផែង វណ្ណៈ បាន Post នូវអត្ថបទមួយនៅវេលាម៉ោងប្រមាណ១៥និង០២នាទីរសៀល នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ មានខ្លឹមសារថា "ទុក៧គ្រាប់ឲ្យ កឹម សុខា គ្រាប់ទី១បាញ់យកដៃឆ្វេង គ្រាប់ទី២បាញ់យកដៃស្តាំ គ្រាប់ទី៣បាញ់ជើងឆ្វេង គ្រាប់ទី៤បាញ់ជើងស្តាំ គ្រាប់ទី៥បាញ់ពោះ គ្រាប់ទី៦បាញ់បេះដូង និងគ្រាប់ទី៧បាញ់ឲ្យចំក្បាល កឹម សុខា !!! " រួចជាមុនស្រេចទៅហើយៗហើយអត្ថបទក្នុង Status នេះត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Facebook ធ្វើការ Share បន្តគ្នាជាហូរហែ ។ ដោយឡែក គេហទំព័រសារព័ត៌មានដើមត្នោតក៏បានថតចម្លងអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍ និងគួរឲ្យភ្ញាក់ផ្អើលនេះដោយផ្ទាល់ពី Status នៃ Account Facebook ឈ្មោះ ផែង វណ្ណៈ យកមកធ្វើការចុះផ្សាយផងដែរ ដោយនៅកថាខណ្ឌចុងក្រោយនៃអត្ថបទរបស់គេហទំព័រសារព័ត៌មានដើមត្នោត បានសរសេរយ៉ាងច្បាស់លាស់រួចហើយថា "គេមិនទាន់អាចសន្និដ្ឋានថា ការPostអត្ថបទរបស់Account Facebookឈ្មោះផែង វណ្ណៈ ជាសាធារណៈនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងកម្រិតណាឬក៏អាចចោទប្រកាន់បានថា ជាការគំរាមសម្លាប់ឯកឧត្តមកឹម សុខា បានដែរឬទេនោះនៅឡើយ។"។
ពាក់ព័ន្ធទៅនឹងការគំរាមប្តឹងគេហទំព័រសារព័ត៌មានដើមត្នោតពីសំណាក់ Account Facebook មួយឈ្មោះ ផែង វណ្ណៈ នេះគឺជារឿងគួរឲ្យអស់សំណើច ពីព្រោះ Account ឈ្មោះ ផែង វណ្ណៈ នេះបានលួចលុបអត្ថបទដែលបាន Post ក្នុង Status របស់ខ្លួនបាត់ទៅហើយៗតាំងប្រកូកប្រកាសថា ទើបភ្ញាក់ខ្លួន និងមិនដឹងអីសោះទៅវិញ "Sic!" ។
ទោះយ៉ាងណាក៏ដោយ រឿងពិតប្រាកដមានតែ Account ឈ្មោះ ផែង វណ្ណៈ នេះបានធ្វើមែន ឬក៏មិនបានធ្វើ ទើបដឹងខ្លួនឯង ក្នុងនាមជាមនុស្សកាន់ព្រះពុទ្ធសាសនា ឬអាចជាមន្ត្រីកងកម្លាំងប្រដាប់អាវុធម្នាក់ផង នៅក្នុងក្រសួងមហាផ្ទៃ និងម្យ៉ាងទៀត ការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតដែលទទួលបានទិន្នន័យព័ត៌មានពីក្នុង Status របស់ Account ឈ្មោះ ផែង វណ្ណៈ ទាំងស្រុងនោះក៏មិនបានធ្វើការចោទប្រកាន់ទៅលើ Account ឈ្មោះ ផែង វណ្ណៈ នេះដែរ គ្រាន់តែបានចោទសួរជាចុងក្រោយថា តាមច្បាប់អាចចាត់ទុកជាការគំរាមសម្លាប់ឯកឧត្តម កឹម សុខា បានដែរឬទេ និងបានបញ្ជាក់ដែរថា ជាការផ្អើលនៅក្នុង Facebook ដើម្បីផ្តល់ព័ត៌មានឲ្យ Account ឈ្មោះ ផែង វណ្ណៈ ប្រសិនជាបានធ្វើអំពើនេះមែននោះ សម្រាប់យកទៅពិចារណា កែលម្អប៉ុណ្ណោះ ដោយមិននឹកស្មានថា Account ឈ្មោះផែង វណ្ណៈ ឆេះដុំ និងចេញយក្សដាក់គេហទំព័រសារព័ត៌មានដើមត្នោត តាម Facebook ដល់ថ្នាក់ហ្នឹងទាល់តែសោះ ៕
Source from: www.dtn7.com

Loading...
Loading...