ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋបានរត់ចែកជើងគ្នា បន្ទាប់ពីរថយន្ដដឹកឥដ្ឋមួយគ្រឿង ផ្ទុកលើសទម្ងន់ ឡើងទួលមិនរួច ដាច់ហ្វ្រាំងថយក្រោយ រអិលថយក្រោយបុកចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នៅក្នុងក្រុមទី១០ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
រថយន្ដបង្កហេតុម៉ាកនីសាន់ ពណ៌ឈាមជ្រូកលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2851 និងកន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A-0197 ជារបស់ក្រុមហ៊ុន ML អ្នកបើកបរ មានឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ទួល ស្រុកលើកដែក ខេត្ដកណ្ដាល ។ ចំណែកម្ចាស់ផ្ទះ ដែលរថយន្ដដឹកឥដ្ឋ ដាច់ហ្វ្រាំងបុកចូលនោះមានឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ៥៨ ឆ្នាំ មុខរបរជា មន្ដ្រីយោធា ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្ក ដឹកឥដ្ឋពេញរថយន្ដ បើកបរក្នុងទិសដៅពី លិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្ដបានបត់ស្ដាំឡើងទួល ប្រុងទៅទិសខាងត្បូង តែ ឡើងមិនរួចក៏ដាច់ហ្វ្រាំង រអិលថយក្រោយ បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតសម្បត្ដិជាច្រើន សំណាងល្អមិនមាន អ្នករបួស នោះទេ៕
Source from: watphnom-news.com

Loading...
Loading...