រាជធានីភ្នំពេញ ៖ យុវជន ៣នាក់បានជិះម៉ូតូឌុបគ្នា ហើយបានជ្រុលទៅបុកជាមួយ រ៉ឺម៉កម៉ូតូកង់បី មួយគ្រឿង ដែលកំពុងបើកបរច្រាស់ទិសគ្នា កាលពីវេលាម៉ោង ៦និង៤០ នាទីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវបេតុង ក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរ ដោយខ្លះបាក់ជើង និងខ្លះបាក់ដៃ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
ជនរងគ្រោះរួមមាន១-ឈ្មោះ ឡឹក វ៉ាន់នាង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសបាក់ជើង ២-ឈ្មោះ ស៊ិន ពិទូ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់ផ្ទះជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើង និង៣-ឈ្មោះ ប៊ុន ធឿនភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ រងរបួសបាក់ដៃ មានទីលំនៅ ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះបានជិះ ម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ- 5307 ដោយឡែក អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បី បានបើករត់គេចខ្លួចបាត់ស្រមោល ។នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់បានជិះម៉ូតូធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ចំណែករ៉ឺម៉កម៉ូតូកង់បី បានបើកបរច្រាស់ទិសគ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹង លាន់សូរដូចរន្ទះ តែម្តង៕
Source from: watphnom-news.com

Loading...
Loading...