ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់ បានដកកាំបិត ចាក់ខ្លួនឯងចំនួន៤ កាំបិត ដោយមិនដឹងមូលហេតុ ខណៈដែលជនរងគ្រោះ បានដើរចេញពីក្នុង មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ឆ្ពោះមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទី ព្រឹកថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៣ ហើយតាំងតែពីដើមមក ជនរងគ្រោះមិនដែល ចេះឈ្លោះគ្នានោះទេ ហើយគាត់ស្រឡាញ់ ប្រពន្ធនិងកូនៗណាស់ ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល វះកាត់បំពង់ក បានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ គង់ ស្រ៊ាន អាយុ ៥៥ឆ្នាំ មានទីលំនៅ ក្នុងភូមិក្រហមកលើ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយពួកគាត់ បានមកសម្រាកព្យាបាល វះកាត់បំពង់ក នៅក្នុងមន្ទីពេទ្យ រយៈពេល ៤ថ្ងៃ មកហើយ ពុំដែលមានបញ្ហាអ្វីនោះទេ គឺបុរសជាប្តីតែងតែ នៅមើលថែប្រពន្ធ ចាប់តាំងពីគ្រូពេទ្យ វះកាត់មកម្ល៉េះ ។
សាក្សីបានឲ្យដឹងថា គេបានឃើញជនរងគ្រោះ ដើរអើតចុះឡើងក្បែរបង្អួច ដោយមានកូនកាំបិតមួយ រុំសៀតក្នុងអាវ ដោយពុំមានអ្នកចាប់អារម្មណ៍នោះឡើយ លុះមួយសន្ទុះក្រោយមក ទើបមានការផ្អើលឆោឡោថា បុរសជនរងគ្រោះ បានដើរទៅក្រៅរបង រួចសើយអាវដកកាំបិត ចាក់ពោះខ្លួនឯងចំនួន ៤កាំបិត រហូតហូរឈាម ធ្លាយចេញពោះវៀន ត្រូវបានអ្នកជិតខាង នាំយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យភ្លាមៗ៕
Source from: watphnom-news.com

Loading...
Loading...