ប្រទេសចិន ៖ បុរសជនជាតិចិនអាយុ ៥៧ឆ្នាំម្នាក់ បានណាត់នារីម្នាក់ ដែលគាត់បានស្គាល់តាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក ទៅជួបនៅក្នុងសណ្ឋាគារ ប៉ុន្តែពេលទៅដល់គាត់ភ្ញាក់ក្រញ៉ាង ដោយសារតែនារីម្នាក់នោះ ជាកូនប្រសារបស់គាត់ ហើយចៃដន្យពេលនោះស្វាមីរបស់នាង ក៏បានតាមទាន់ផ្ទុះជារឿងរ៉ាវ ឈ្លោះប្រកែកគ្នាបែកផ្សែង។
បុរសវ័យ ៥៧ឆ្នាំនោះឈ្មោះ វាំង បានស្គាល់នាង លីលី តាមហ្វេសប៊ុក ដោយមិនដឹងថា ជាប្រពន្ធរបស់ កូនប្រុសនោះទេ ព្រោះអ្នកទាំងពីរ បានបិទបាំងឈ្មោះពិត។ ថ្ងៃមួយលោក វាំង បានណាត់ជួបនាង លីលី នៅសណ្ឋាគារមួយ ក្នុងទីក្រុងមូលីង ហើយពេលនោះបុរសជាប្ដី ដែលបានដឹងថានាង លីលី មានចិត្តផិតក្បត់ខ្លួន ក៏តាមដាននាង ហើយទៅទាន់ខណៈដែលនាង កំពុងស្ថិតនៅក្នុងបន្ទប់ សណ្ឋាគារជាមួយឪពុករបស់ខ្លួនទៀតផង។
បុរសជាប្ដីឈ្មោះ តាជុន បានសង្ស័យថា ប្រពន្ធរបស់ខ្លួនផិតក្បត់ បន្ទាប់ពីប្រទះឃើញ សារឆ្លើយឆ្លងគ្នា មួយនៅក្នុងគណនី ហ្វេសប៊ុក របស់ប្រពន្ធខ្លួន ហើយនាងណាត់ជួប ប្រុសសហាយនៅ សណ្ឋាគារទៀតផង ។ ដូច្នេះហើយបានជាលោក តាជុន កុហកនាង លីលី ថា គាត់ចេញទៅបម្រើការងារ តែតាមពិតនៅ តាមឃ្លាំមើល ហើយពេលនោះ នាងលីលី បានទុកកូននៅផ្ទះ ហើយធ្វើដំណើរទៅ សណ្ឋាគារភ្លាម ដើម្បី ជួបប្រុសសហាយ ដែលបានណាត់គ្នាតាម ហ្វេសប៊ុក ។
ពេលទៅដល់ទីណាត់គ្រាន់តែបើកទ្វារបន្ទប់ភ្លាមនាង លីលី ស្រងាកចិត្តព្រោះ បុរសរូបនោះជាឪពុកក្មេករបស់ខ្លួន ។ ក្នុងស្ថានភាពបែបនេះ នាងលីលី អះអាងថា នាងច្រឡំហើយប្រុងចាកចេញពី សណ្ឋាគារ ប៉ុន្តែពេលនោះប្ដី របស់នាងបង្ហាញខ្លួន នៅចំពោះមុខនាងនិងឪពុក ។ ដោយសារខឹងពេក លោក តាជុន បានវាយឪពុកមួយដៃ ដោយលោក តាជុន និយាយថា លោកខំធ្វើការរកប្រាក់ ចិញ្ចឹមគ្រួសារហាក់ដូចជា ដើម្បីឱ្យប្រពន្ធនិងឪពុកទាក់ទង សហាយស្មន់នឹងគ្នា៕
Source from: watphnom-news.com

Loading...
Loading...