ខេត្ដក្រចេះ ៖ ប្ដីចិត្តកំណាច ពេលផឹកស្រាស្រវឹងជោកជាំ បានប្រព្រឹត្ត អំពើសាហាវព្រៃផ្សៃ ចាប់ប្រពន្ធចុងរួមរ័ក ដោយប្រើហិង្សាផ្លូវភេទធ្ងន់ធ្ងរ ត្រូវនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ដក្រចេះ ឃាត់ខ្លួនបញ្ជូនទៅកាន់ សាលាដំបូង ពីបទហិង្សាក្នុងគ្រួសារ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ដោយយោងតាមពាក្យបណ្ដឹង របស់ស្ដ្រីជាប្រពន្ធ។
ជនសង្ស័យមានឈ្មោះ សន សឿន អាយុ ៤៧ឆ្នាំ រស់នៅក្នុងភូមិខ្ល ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ហើយស្ត្រីជាប្រពន្ធចុងឈ្មោះ សន ដាវី អាយុ ៤២ឆ្នាំ ។ មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ជនសង្ស័យបានស្រវឹងជោកជាំ និងបានសុំប្រពន្ធរួមរ័ក តែប្រពន្ធមិនព្រម ក៏កើតជាអំពើហិង្សា វាយប្រតាយប្រតប់ ជាមួយប្រពន្ធនៅ រោងស្រែមួយកន្លែងក្នុងព្រៃ ដាច់ស្រយាលពីភូមិ ។
បន្ទាប់ពីប្រតាយប្រតប់រួច បុរសជាប្តីបានចាប់បង្ខំ ស្ដ្រីជាប្រពន្ធរួមរ័ក ដោយប្រើហិង្សាផ្លូវភេទ និងយកភួយញ៉ុកមាត់ ស្ដ្រីជាប្រពន្ធមិនឱ្យស្រែក បង្ខំរួមរ័ករហូតបានសម្រេច ។ ស្ដ្រីជាប្រពន្ធបានបញ្ជាក់ថា បន្ទាប់ពីប្ដីបានប្រើ ហិង្សាផ្លូវភេទរួចមក គាត់ក៏បានគំរាមថា បើថ្ងៃក្រោយនៅតែ មិនព្រមឱ្យរូបគេរួមរ័កតាមសម្រួលនោះ រូបគេនឹងប្រើហិង្សាផ្លូវភេទ កាន់តែធ្ងន់ធ្ងរជាងនេះ បន្ថែមទៀត ។ ជនសង្ស័យសារភាពថា ខ្លួនបានធ្វើសកម្មភាព រួមរ័កជាមួយប្រពន្ធ ដោយប្រើហិង្សា ដូចតាមពាក្យបណ្ដឹងមែន ៕
Source from: watphnom-news.com

Loading...
Loading...