ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់បុរស ២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអណោចអាធ័ម ខណៈដែលពួកគេ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ២នាក់ ត្រឡប់មកពីធីបុណ្យសព ហើយត្រូវរថយន្តមួយគ្រឿង បើកបុកក្នុងទិសដៅបញ្ច្រាសគ្នា កាលពីម៉ោង ១២យប់ថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៨៨និង១៨៩ ស្ថិតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុងពណ៌ស ពាក់ស្លាកលេខ 2c5321 បើកបរក្នុងទិសដៅពីកើតទៅលិច បុកជាមួយម៉ូតូម៉ាកអាយខន ពណ៌ផ្កាឈូក មិនមានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា។ ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ សឿ ដក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ និងឈ្មោះ ផេន ផល ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកជិះពីក្រោយ ទាំងពីរនាក់ជាកម្មករទូកនេសាទ និងមានទីលំនៅក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយក្រោយពេលកើតហេតុ អ្នកបើកបរបានឈប់រថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com

Loading...
Loading...