រាជធានីភ្នំពេញ ៖ ម៉ូតូពីរគ្រឿងដែលធ្វើដំណើរ បញ្ច្រាស់ទិសគ្នាបើកបរ ក្នុងល្បឿនលឿនដូចគ្នា ពេលដល់ផ្លូវកោង មិនបន្ថយល្បឿន ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង នៅចំកណ្តាលទ្រូងផ្លូវ យ៉ាងសាហាវបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ ៣នាក់ កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចស្ពាន៧មករា ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រីឯប្រពន្ធបានរងរបួសធ្ងន់ បានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាក លេខកណ្តាល 1C-7757 ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវជាតិលេខ៣។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-6192 ធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣ ដូចគ្នា បើកបរដោយឈ្មោះ ស៊ុន ម៉ាឡែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥០៨ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញបានរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ដូចគ្នា៕
Source from: watphnom-news.com

Loading...
Loading...