ខេត្ដកំពង់ស្ពឺ ៖ រថយន្ដទួរីសមួយគ្រឿង ដែលដឹកអុសបន្លំភ្នែកសមត្ថកិច្ច ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ក្អួតចេញសុទ្ធតែឈើប្រណីត ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចក្បែរ ភ្នំកូនលោក ស្ថិតក្នុងឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សមត្ថកិច្ចបានត្រឹមតែ ចុះទៅកសាងសំណុំរឿង ហើយម្ចាស់រថយន្ដដឹកឈើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
សាក្សីបានឱ្យដឹងថា គេបានឃើញរថយន្ដ ដឹកអុសបង្កប់ឈើ ខាងលើនេះ ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងជាមានបញ្ហាអ្វី ស្រាប់តែរថយន្ដ ក្រឡាប់ចេញមកសុទ្ធ តែប្រភេទឈើបេង។ ក្រោយពីមាន រថយន្ដដឹកឈើក្រឡាប់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យលិខិតស្នាម ក្នុងការដឹកជញ្ជូន។
រថយន្ដដែលក្រឡាប់នេះ ជាប្រភេទរថយន្ដដឹកអុស តែក្រុមឈ្មួញបានប្រើប្រាស់ រូបភាពបង្កប់ឈើប្រណីតពីក្រោម មានចំនួន ៤.១២ ម៉ែត្រត្រីគុណ ពេលនេះមន្ត្រីជំនាញ បានប្រមូលយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ស្ពឺ ដើម្បីធ្វើរបាយការណ៍ ដាក់ជូនថ្នាក់លើសម្រេចរឹបអូស ជាសម្បត្ដិរដ្ឋ។ គួររំលឹកថា ប៉ុន្មានខែចុងក្រោយនេះ ក្រុមឈ្មួញបានបង្កើន ការដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មានខ្លាចក្រែង សមត្ថកិច្ចនិងមន្ត្រីជំនាញ បន្ដិចណាសោះឡើយ៕
Source from: watphnom-news.com

Loading...
Loading...