ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ដែលមានប្រពន្ធ ទើបកូនខ្ចីបានមួយខែ ត្រូវគូជម្លោះយកកាំបិតចិតបន្លែ ចាក់ធ្លាយពោះវៀនមកក្រៅ ខណៈដែលផឹកទឹកត្នោតជូរជុំគ្នា អស់ជាង ១០បំពង់ កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣នៅចំណុចភូមិអូរផ្អាវ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានឈ្មោះ ចន វុន អាយុ ២១ឆ្នាំ ជាកសិករ មានប្រពន្ធនិងកូនខ្ចី ទើបបានជាងមួយខែ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនបង្កក្រោយ បានរត់គេចខ្លួនបាត់ស្រមោល។ មុនពេលកើតហេតុ គេឃើញមនុស្ស ៥ទៅ៦ នាក់ ផឹកទឹកត្នោតជូរតាំង ពីម៉ោង ១រសៀល រហូតដល់ម៉ោង៦ ល្ងាច អស់ទឹកត្នោតជូរ ជាង១០បំពង់ ហើយពេល អស់សាច់ខ្លែម ក៏ចាប់ផ្តើមក្លែមសំដីគ្នា ទៅវិញទៅមក។
ភ្លាមៗនោះមានទាស់សំដីគ្នា ស្រាប់តែជនបង្កយកកាំបិតចិតបន្លែ ហក់ចាក់ជនរងគ្រោះ ធ្លាយពោះវៀនរួចរត់គេចខ្លួនបាត់ ស្រមោលតែម្តង ហើយមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ជនរងគ្រោះកំពុង មានសភាពធ្ងន់ទៅៗ ។ ជនបង្កជាអ្នករស់នៅ ក្នុងភូមិជាមួយគ្នា មានឈ្មោះ សុខ អាយុប្រមាណ ១៧ឆ្នាំ ជាកសិករ ហើយសមត្ថកិច្ច ក៏បានកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...