ដោយសារមានចរិតសន្សំរឿង ពេលជិះម៉ូតូប៉ះគ្នាតិចតួច បង្កជម្លោះផ្អើលដល់សមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាងតែម៉ូតូរបស់ខ្លួន ពាក់ស្លាកលេខ ខេមរភូមិន្ទ បានស្ទុះទៅវាយភាគីម្ខាងទៀត បង្កជាជម្លោះហិង្សាកើតឡើង ដោយសារតែរឿងជិះប៉ះគ្នា បន្ដិចបន្ដួចបង្កឲ្យមាន ការភ្ញាក់ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង ៤និង៣០ នាទីយប់ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច ស្ដុបផ្សារដើមគ តាមបណ្ដោយផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរូស ពណ៌ខ្មៅ លាយពណ៌លឿង ពាកស្លាក់លេខ ខេមរភូមិន្ទ ៩១-៦០០៧ បានធ្វើដំណើរ តាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ក៏ទៅប៉ះជាមួយ ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នាបីនាក់គឺស្រីម្នាក់ និងប្រុសពីរនាក់ តែមិនបណ្ដាលឱ្យបុរស ដែលជិះម៉ូតូពាក់ស្លាកលេខ ខេមរភូមិន្ទ ខាងលើនោះដួលនោះទេ តែដោយសារមានចរិតសន្សំរឿង ក៏បង្កជម្លោះផ្អើលដល់ សមត្ថកិច្ចតែម្តង៕
Source from: watphnom-news.com

Loading...
Loading...