កុងតឺន័រកំពង់ផែស្វយ័តភ្នំពេញ ចេញទៅដឹកឈើនៅស្រុកតាវែង ជួបបញ្ហាតាមផ្លូវ
ខេត្តរតនគិរី ៖ រថយន្តកុងតឺន័រ ធុនធំមួយគ្រឿង ពេលចេញដំណើរទៅដឹកឈើ អោយក្រុមហ៊ុនមួយ នៅស្រុកតាវែង ឡើងចំណោតអត់រួច ក៏រអិលបកក្បាលថយក្រោយ ធ្លាក់ចូលស្នាមភ្លោះទាំងព្រឹក ធ្វើអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
រថយន្តនេះពាក់ស្លាកលេខ ភ្នំពេញ ៣A-៣១១៥ ក្បាលពណ៌ស ទ្រុងពណ៌ក្រហម មានបិទសញ្ញាកំពង់ផែស្វយ័តភ្នំពេញ ដែលបើកបរដោយយុវជនម្នាក់ឈ្មោះ កាន់ ឆៃ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីក្រុងភ្នំពេញ។ មុនពេលកើតហេតុ រថយន្តកុងតឺន័រធុនធំ មួយគ្រឿងនេះ បានបើកក្នុងទិសដៅ ពីត្បូងទៅជើង ចុះចំណោត ដល់ពេលឡើងចំណោតមិនរួច ស្រាប់តែរអិលបកក្បាល ត្រឡប់ក្រោយមកវិញ ធ្លាក់ចូលស្នាមភ្លោះ ហើយកុងតឺន័របានខ្ទាតចេញពីតួ តែមិនបង្កអោយគ្រោះថ្នាក់ ដល់អ្នកដំណើរ និងតៃកុងនោះទេ៕
Source from: watphnom-news.com

Loading...
Loading...