លោក ម៉ម សូណង់ដូ ស្នើអាជ្ញាធរធ្វើបាតុកម្មរៀងរាល់ថ្ងៃដង្ហែទៅក្រសួងព័ត៌មានសុំហ្វ្រេកង់បង្កើតទូរទស្សន៍
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣នេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM105MHz បានធ្វើលិខិតមួយច្បាប់គោរពជូនឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្នើធ្វើបាតុកម្មរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៣ខាងមុខតទៅ ដោយដង្ហែក្បួនចេញពីកន្លែងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ឆ្ពោះទៅក្រសួងព័ត៌មាន ដើម្បីទាមទារសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្តទៅខេត្ត និងសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍ ។
គេមិនទាន់បានដឹងថា សាលារាជធានីភ្នំពេញនឹងធ្វើការឆ្លើយតបទៅនឹងសំណើរបស់លោក ម៉ម សូណង់ដូ យ៉ាងណានោះទេ ដ្បិតសំណើរបស់លោក ម៉ម សូណង់ដូ ដែលស្នើសុំធ្វើបាតុកម្មដោយដង្ហែក្បួនរៀងរាល់ថ្ងៃនេះ ត្រូវបានអ្នកច្បាប់និយាយថា មិនស្របទៅនឹងមាត្រា៦ និងមាត្រា៧នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីឡើយ ឬក៏ច្បាប់របស់គណបក្សកាន់អំណាចសព្វថ្ងៃលែងមានប្រសិទ្ធភាពទៅលើលោក ម៉ម សូណង់ដូ ដូចគណបក្សសង្គ្រោះជាតិដែរ ? ៕
Source from: www.dtn7.com

Loading...
Loading...