មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមមួយនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយស្ត្រីម្នាក់ជាម្តាយអាយុ៤១ឆ្នាំ បានដាច់ចិត្តចាក់សម្លាប់កូនខ្លួនឯងចំនួន២នាក់ ដោយបណ្តាលឲ្យស្លាប់កូនប្រុសម្នាក់ និងកូនស្រីម្នាក់ទៀតត្រូវបានអ្នកជិតខាងជួយសង្គ្រោះទាន់ រួចហើយស្ត្រីជាម្តាយចិត្តដាច់រូបនេះ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង០៦ព្រឹក នៅផ្ទះលក់គ្រឿងក្លែមមួយកន្លែងយីហោ មករាលីហ្សា ផ្ទះលេខ៨២Eo ផ្លូវលេខ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលមានស្ត្រីជាម្តាយឈ្មោះ សុខ លីតា អាយុ៤១ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចតុមុខ ខាងគណបក្សប្រឆាំង និងកូន២នាក់ដែលរងគ្រោះមានឈ្មោះ លីហ្សា ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងបញ្ជូនទៅព្យាបាល និងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯកូនប្រុសម្នាក់ទៀតដែលស្លាប់ជាមួយម្តាយរបស់ខ្លួនឈ្មោះ ហ្សែន អាយុ៥ឆ្នាំ។
គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យមានការចាក់សម្លាប់កូនខ្លួនឯងនៅឡើយទេ៕
Source from: www.dtn7.com

Loading...
Loading...