ឡានដឹកបន្លែនិងទំនិញចម្រុះផ្ទុកលើសទម្ងន់ ក្រឡាប់ផ្ងារជើង ត្រង់ផ្លូវចុះចំណោតអូរត្រាវ
ខេត្ដរតនគិរី ៖ រថយន្ដដឹកបន្លែ និងទំនិញចម្រុះមួយគ្រឿង ម៉ាកតាកូម៉ាមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២F-៧៥៩២ បានក្រឡាប់ដោយខ្លួនឯង ចាក់បន្លែចោលពេញផ្លូវ កាលពីវេលាម៉ោង ៩និង៤០ នាទីព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវចុះចំណោតអូរត្រាវ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្ដរតនគិរី ។
អ្នកបើកបរមានឈ្មោះ ម៉ៅ ទី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមាន ទីលំនៅក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្ដរតនគិរី និងមានអ្នករួមដំណើរ ឈ្មោះ ឆន ពេជ្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ និងមានទីលំនៅ ជាមួយអ្នកបើកបរផងដែរ ។ រថយន្ដនេះបានដឹកបន្លែគ្រប់មុខ ផ្ទុកលើសទម្ងន់ ពេលមកដល់កន្លែងកើតហេតុ ផ្លូវចុះចំណោតអូរត្រាវ ហើយកោងខ្លាំង បួងចង្កូតមិនទាន់ក៏រេចង្កូត មកខាងឆ្វេងដៃ ជាន់ហ្វ្រាំងទប់ បណ្តាលឲ្យក្រឡាប់ ផ្ងារជើងតែម្ដងទៅ ៕
Source from: watphnom-news.com

Loading...
Loading...