តាកូម៉ាបើកលឿនដូចហោះ បុកចំពាក់កណ្តាលម៉ូតូ ខ្ទាតបោកក្បាលស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ រថយន្តតាកូម៉ា មួយគ្រឿងបានបើកបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ខ្ទាចចេញពីម៉ូតូ ស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមាន ឈ្មោះ អ៊ីម ចាន់ធូ អាយុ ៣១ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១CC-៧៧៩៨ ។ រីឯរថយន្តបង្កហេតុ ម៉ាកតាកូម៉ា បានព្យាយាមបើករត់គេច រហូតដល់ទឹកដីខណ្ឌដង្កោ ទើបនគរបាលឃាត់បាន ទាំងរថយន្តនិងអ្នកបើកបរ បញ្ជូនទៅការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ពីកើតទៅលិច ស្រាប់តែរថយន្តបង្ក បានបើកយ៉ាងលឿន ពីលិចមកកើត បុកចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យខ្ទាតដួលបោកក្បាល ស្លាប់ភ្លាមៗតែម្តង ៕
Source from: watphnom-news.com

Loading...
Loading...