ប្រទេសចិន ៖ នាង លីន ជីលីង តារាភាពយន្ត និងជាតារាម៉ូដែលតៃវ៉ាន់ ដែលគេស្គាល់គ្រប់គ្នាថា ជានារីម្នាក់មានសម្រស់ ស្រស់ស្អាតជាងគេបំផុត នៅកោះតៃវ៉ាន់នោះ ថ្មីៗនេះនាងបានថតផ្សាយពាណិជ្ជកម្ម ឱ្យក្រុមហ៊ុនមួយ ឈ្មោះCosmo Lady ហើយត្រូវបណ្តាញ ទូរទស្សន៍ជាតិចិន ស៊ីស៊ីធីវី ហាមមិនឱ្យចាក់ផ្សាយ ដោយហេតុផលថា ឈុតពាណិជ្ជកម្មនោះ នាងបញ្ចេញស្ទីលសិចស៊ី ហួសហេតុពេក ហើយការបញ្ចេញភាពសិចស៊ី ហួសហេតុបែបនេះ អាចបណ្តាលឱ្យអត្រា នៃបទឧក្រិដ្ឋកើនឡើង ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា នៅក្នុងឈុតពាណិជ្ជកម្មនោះ នាង លីន ជីលីង បានបង្ហាញស្ទីលដោះសម្លៀកបំពាក់ បញ្ចេញដើមទ្រូង សាច់សម៉ដ្ឋខៃ គួបផ្សំនឹងសម្រស់ ស្រស់ស្អាតរបស់នាង មើលទៅគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យចង់គយគន់ ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបានបង្ហាញ ស្ទីលស្រាតខោខូវប៊យបញ្ចេញ ខោក្នុងទៀតផង ធ្វើឲ្យបុរសៗរាប់លាននាក់ ដែលបានទស្សនា រូបភាពទាំងនេះ មានអារម្មណ៍ក្តៅខ្លួន រសាប់រសល់នៅមិនសុខ៕
Source from: watphnom-news.com

Loading...
Loading...