ខេត្តកំពង់ចាម ៖ សាកសពបុរស និងស្ត្រីជាប្តីប្រពន្ធ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ក្នុងព្រៃឬស្សី ស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣សមត្ថកិច្ចបានកំណត់ថា ជាអំពើប្លន់យកម៉ូតូ ដ៏សាហាវមិនធ្លាប់មានពីមុនមក នៅលើទឹកដី ស្រុកកោះសូទិន ។
អធិការនគរបាលស្រុកកោះសូទិន បានឲ្យដឹងថា សាកសពមនុស្សប្រុសស្រី ទាំងពីរនាក់នោះ ត្រូវបានស្លាប់ដោយសារ ជនល្មើសអារ.ក ចំណែកក្មេងស្រី ម្នាក់អាយុជាង ២ឆ្នាំ នៅក្បែរសពនោះ រងរបួសធ្ងន់។ សមត្ថកិច្ចបានរកឃើញ អត្តសញ្ញាណសព គឺបុរសជាប្តីមានឈ្មោះ អេង គ្រី អាយុ ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ដន ចន្ថា អាយុ ៤៥ឆ្នាំ ដោយឡែកក្មេងស្រី ដែលមានអាយុជាង ២ឆ្នាំ ឈ្មោះ កញ្ញកា រងរបួសធ្ងន់ ជាកូនរបស់ជនរងគ្រោះ មានទីលំនៅក្នុងភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
មុនកើតហេតុ ប្តី-ប្រពន្ធ រងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សេរី២០០៣ ក្នុងគោលដៅ ទៅធ្វើបុណ្យ ឲ្យម្តាយនៅភូមិវាល ក្នុងស្រុកកោះសូទិន ប៉ុន្តែនៅពេលដែលជនរងគ្រោះ ជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមចោរស្ទាក់អារ.ក សម្លាប់ទាំងពីរនាក់ប្តីប្រពន្ធ និងវាយកូនតួចរងរបួសយ៉ាងធ្ងន់ធ្ងរ ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល។ ចំណែកកូនតូច សមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យហើយ រីឯសពជនរងគ្រោះ ក៏បានប្រគល់ជូន សាច់ញាតិយកទៅធ្វើបុណ្យ៕
Source from: watphnom-news.com

Loading...
Loading...