ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ចិត្តខ្លាំង ពេលផឹកស្រាស្រវឹង បានយកភ្លើងដុតផ្ទះរបស់ខ្លួន បណ្តាលឲ្យឆេះអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១០ នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ បើទោះបីជាអ្នកភូមិអះអាងថា ជនបង្កមានជំងឺ សរសៃប្រសាទក៏ដោយ ។
បុរសចិត្តខ្លាំងមានឈ្មោះ លឹម សាវី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ហើយផ្ទះដែលត្រូវបានក្លាយ ជាចំណីអគ្គីភ័យនោះ មានទំហំ ៤ម៉ែត្រគុណ ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ ជញ្ជាំងស្បូវនិងកៅស៊ូ សម្ភារៈចាន ឆ្នាំងសម្លៀកបំពាក់ ក្នុងផ្ទះត្រូវភ្លើងឆេះអស់រលីង។ ជនដែលផឹកស្រាស្រវឹង យកភ្លើងដុតផ្ទះ បង្កឲ្យកើតមានអគ្គីភ័យនេះ ជាមនុស្សសរសៃប្រសាទ រស់នៅជាមួយជីដូនឈ្មោះ ជា ឡាន់ អាយុ ៧៥ឆ្នាំ នាំឲ្យស្ត្រីជាជីដូន អត់មានផ្ទះសម្រាប់ជ្រកកោន៕
Source from: watphnom-news.com

Loading...
Loading...