រាជធានីភ្នំពេញ ៖ ស្ត្រីជាបុគ្គលិកកាស៊ីណូ ណាហ្កាវើលម្នាក់ សង្ស័យមានវិបត្តិស្នេហា ឬញៀនថ្នាំហួសកម្រិត បានយកឡាមអារ.កដៃខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន ហូរឈាមកក្លាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង១០ នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ៣១០ ផ្លូវលេខ១៤២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ស្ត្រីវ័យក្មេងដែល ប៉ុនប៉ងសម្លាប់ខ្លួន មានឈ្មោះ ព្រីង ស៊ីយ៉ុ ជាអ្នកចែកបៀរនៅកាស៊ីណូ ណាហ្គាវើល ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរជួយសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ លោកសង្ឃភ្លាមៗ ហើយគេមិនទាន់ដឹងច្បាស់ ពីមូលហេតុដែលនាង ប៉ុនប៉ងសម្លាប់ខ្លួននៅឡើយទេ។ យ៉ាងណាក៏ដោយ បើពិនិត្យតាមស្ថានភាពជាក់ស្តែង គេសង្ស័យថា នាងមានវិបត្តិស្នេហា ឬប្រើប្រាស់ថ្នាំញៀនហួសកម្រិត ព្រោះនាងមាន សភាពស្លេកស្លាំង និងមានស្នាមផ្លែឡាម នៅលើដៃជាច្រើនកន្លែង៕
Source from: watphnom-news.com

Loading...
Loading...