ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ ជាស្ត្រីបម្រើខារ៉ាអូខេម្នាក់ កាលពីវេលាម៉ោង ៤និង៤០ នាទីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចស្ពានដើមពុទ្រា ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញីក្រុងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីចាត់ចែង ឲ្យប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ហែម ស្រីនី ហៅ ឌឿនភេទស្រី អាយុ ២៩ឆ្នាំ មានស្រុកកំណើត នៅភូមិកម្ពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មកស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសង្កាត់ខាងលើ ប្រកបមុខរបរជាស្រី បម្រើសេវាខារ៉ាអូខេ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចរកឃើញវត្ថុតាងមានថ្នាំញៀន ប្រភេទមេតំវីតាមីន ម៉ាទឹកកកចំនួន ២កញ្ចប់តូច ថង់វេចខ្ចប់ចំនួន ២ដុំ លុយខ្មែរ ៤លាន រៀលក្នុងនោះ មានលុយដុល្លារចំនួន ១០ដុល្លារ កូនសោសម្រាប់ដោះម៉ូតូមួយកំប្លេរ និងកាបូបដៃ ពណ៌ក្រហមចំនួន ១ផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...