បើកឡានទំនើបចេញពីខារ៉ាអូខេ បុករបងសាលាអន្ដរជាតិកម្ពុជា រងរបួសធ្ងន់ស្រាល
រាជធានីភ្នំពេញ ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ទើបតែបើកចេញ ពីហាងខារ៉ាអូខេ មួយកន្លែង ក្នុងល្បឿនលឿន មិនប្រយ័ត្នបានជ្រុលចង្កួត ទៅបុកនឹងរបង សាលាអន្ដរជាតិកម្ពុជា យ៉ាងពេញទំហឹងបណ្ដាលឱ្យ រថយន្ដវិលពីរជុំ បណ្តាលឲ្យមនុស្សរងរបួស់ធ្ងន់ និងស្រាលពីរនាក់ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើក រថយន្ដឡិចស៊ីស GS៣០០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២W-០០០៦ បានធ្វើដំណើរ តាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ កន្លែងកើតហេតុ ក៏ជ្រុលទៅបុកនិងរបង សាលាអន្ដរជាតិកម្ពុជា យ៉ាងពេញទំហឹងតែម្ដង ធ្វើឱ្យរថយន្ដវិលពីរជុំ រងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្ដសាមុយ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕
Source from: watphnom-news.com

Loading...
Loading...