រវល់លូកប្រលែងជាមួយស្រីស្នេហ៍ បើកបុកម៉ូតូស្លាប់បុរសម្នាក់ ជិតដល់ថ្ងៃចូលរោងការ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូម្នាក់ឯង ហើយត្រូវរថយន្តស្ព័រ ប្រភេទស៊ីលិកា ដែលបើកបរដោយ បុរសជនជាតិចិន ដឹកស្រីស្នេហ៍ដើរលេង បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣និង២០ នាទីទៀបភ្លឺថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះស៊ីវត្ថិ ខាងជើងភោជនីយដ្ឋាន ទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះដែលត្រូវ រថយន្តបុកស្លាប់ មានឈ្មោះ សួស សុវណ្ណរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG- 2824 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ហើយបុរសរងគ្រោះ មានគូដណ្តឹងជិតដល់ថ្ងៃ ចូលរោងការទៅហើយ ក៏ជួបរឿងរ៉ាវអកុសលតែម្តង។
លុះដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស ជនជាតិចិន វ័យក្មេងអាយុជាង ៣០ឆ្នាំ បានបើករថយន្ត ស៊ីលីកា មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Q 8228 ដឹកស្រីស្នេហ៍ជាជនជាតិវៀតណាម បើកយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីបញ្ច្រាសគ្នា ជាមួយនឹងម៉ូតូឃ្លីក ហើយខណៈនោះ ទំនងជាជនជាតិចិន រវល់លូកប្រលែងគ្នា ជាមួយស្រីស្នេហ៍ បណ្តាលឲ្យរេចង្កូត ទៅខាងឆ្វេងដៃ បុកចំម៉ូតូឃ្លីកទាំងកំរោលតែម្តង បណ្តាលឲ្យបុរសជា ម្ចាស់ម៉ូតូដួលផ្លោង បោកក្បាលស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ៕
Source from: watphnom-news.com

Loading...
Loading...