ក្រុមអ្នកស្រាវជ្រាវរកឃើញផ្នូររបស់ព្រះនាង លីវយី និងវត្ថុមានតម្លៃមហាសាលជាច្រើន
ក្រុងប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវ ផ្នែកបុរាណវិទ្យា នៅក្នុងប្រទេសចិន បាននាំគ្នារុករក និងជីកកកាយឃើញផ្នូរបុរាណមួយកន្លែង ដែលបានបន្សល់ទុក កាលពីរជ្ជកាលថាំង ប្រទះឃើញវត្ថុមានតម្លៃ ជាច្រើនប្រភេទ ស្ថិតនៅភាគខាងជើង ប្រទេសចិន ។ ផ្នូរបុរាណនោះ ត្រូវបានជីក និងរកឃើញ នោះមានអាយុកាល តាំងពីសម័យ រាជវង្សថាំង ចន្លោះឆ្នាំ ៦០៨ដល់ឆ្នាំ៩១៧ មកម្ល៉េះ ។
ផ្នូរបុរាណនោះ ត្រូវបានគេដឹងថា ជាផ្នូររបស់ព្រះនាង លីវ យី ដែលជាមាន ឈ្មោះល្បីល្បាញ ហើយនៅទីនោះ មានរូបភាព ផ្ទាំងសិសា ដែលរំលេចដោយរចនា និងវត្ថុមានតម្លៃ ដែលបន្សល់ទុក តាំងពីបុរាណកាលទៀតផង ។ ផ្នូរនោះស្ថិតនៅក្នុងស្រុក ហ្វាងស្ស៊ាន ប្រទេសចិន ។ តំបន់មួយនេះ ក៏ត្រូវបាន គេប្រកាសកាលពីពេលថ្មីៗនេះថា ជាកន្លែងស័ក្តិសិទ្ធិ និងជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ថ្មីមួយផងដែរ នៅក្នុងប្រទេសចិន ។
តាមឯកសារមួយចំនួន បានបញ្ជាក់ថា ក្នុងសម័យព្រះនាង លីវ យី នោះគឺមានរដ្ជកាលមួយ ដែល ប្រកបដោយអំណាចពេញទី ហើយកាលនោះ គឺស្ត្រីមានសិទ្ធិ អាចសម្រេចលើ កិច្ចការធំៗដូចជា ការដោះស្រាយវិបត្តិ ជូនពលរដ្ឋរបស់ខ្លួន និងឧបសគ្គទាំងពួង ដូចបុរសដែរ។ មានការបញ្ជាក់ ផងដែរថា តំបន់ប្រវត្តិសាស្ត្រ របស់ប្រទេសចិន កាលនោះ គឺជាទីក្រុងប៉េកាំង បច្ចុប្បន្ននេះឯង ៕
Source from: watphnom-news.com

Loading...
Loading...