ស៊យខុសគេ ដើរនិយាយទូរស័ព្ទចុះឡើងៗទៅបុកជណ្តើរ ដួលបោកក្បាលស្លាប់មួយរំពេច
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ពេលមិត្តរួមការងារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីដើរនិយាយ ទូរស័ព្ទភ្លេចខ្លួន ទៅបុកនឹងជណ្ដើរឈើ ដែលបញ្ឈរទុកចោល នៅក្នុងផ្ទះបណ្ដាលឲ្យដួលផ្ញារក្រោយ សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ២និង៣០ នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ នៅជិតផ្សារសឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះដែល ជួបសំណាងអាក្រក់ មានឈ្មោះ ថូ សុខធី អាយុ ២២ឆ្នាំ ជាជាងមាស ស្នាក់នៅជាមួយថៅកែ ម្ដុំផ្សារសឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានបងប្អូនប្រុស ៤នាក់ ជនរងគ្រោះជាកូនពៅ ក្នុងគ្រួសារ ។ អ្នករួមការងារ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ថូ សុខធី កំពុងនិយាយទូរស័ព្ទ ដោយនិយាយដាក់កាស ហើយនិយាយបណ្តើរ ដើរចុចទូរស័ព្ទបណ្តើរ ស្រាប់តែដើរទៅបុកជណ្ដើរឈើ ដែលបញ្ឈរទុកនៅក្នុងផ្ទះ គ្រាន់ឡើង ទៅលើបន្ទប់ រើសយករបស់របរផ្សេងៗ បណ្តាលឲ្យដួលផ្ងារក្រោយ សន្លប់ស្តូកស្តឹង ។
បន្ទាប់ពីដួលសន្លប់ស្តូកស្តឹង អ្នកនៅផ្ទះជាមួយគ្នា បានយកប្រេងកូឡា មកលាបរឹតឲ្យ រួចគក់ច្របាច់ នៅតែមិនទាន់ដឹងខ្លួនទៀត ទើបដឹកតាមរ៉ឺម៉កម៉ូតូ យក ទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ បាត់ទៅហើយ ។ សពជនរងគ្រោះត្រូវបាន យកទៅតម្កល់ទុក រង់ចាំបងប្អូន ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕
Source from: watphnom-news.com

Loading...
Loading...