កាប់ប្រពន្ធឡើងសុសសាច់ ហើយដុតសម្លាប់នៅលើផ្ទះ ខ្លាចមានទោសអារ.ក ធ្វើអត្តឃាត
ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាប្តីចុង មកពីផឹកស្រាស្រវឹង ខឹងប្រពន្ធស្តីបន្ទោស បានយកពូថៅកាប់សម្លាប់ប្រពន្ធ រួចចេញមកក្រៅបិទទ្វារផ្ទះ មិនអោយអ្នកជិតខាង ចូលជួយ ហើយយកភ្លើងដុតសម្លាប់នៅលើផ្ទះ បន្ទាប់មកបានយកកាំបិតកាប់និងអាករ សម្លាប់ខ្លួនឯង គួរឲ្យរន្ធត់បំផុត កាលពីវេលាម៉ោង ១៤និង៣០ នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិ អូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។
លោក លី ប៊ួយ អធិការនគរបាល ស្រុកសំឡូតបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយឈ្មោះ ហៀវ ហ៊ីម អាយុ ៣៥ឆ្នាំ ជាប្តីចុង និងប្រពន្ធឈ្មោះ ឌុក លី អាយុ ៥០ឆ្នាំ មានកូនស្រីតូចៗចំនួន ២នាក់ឈ្មោះ យ៉ាន់ សុភ័ក្ត អាយុ ១៦ឆ្នាំនិងឈ្មោះ យ៉ាន់ តុលា អាយុ ១១ឆ្នាំ អ្នកទាំងអស់គ្នា រស់ក្នុងភូមិកើតហេតុ ហើយចំណែកកូនច្បង ៣នាក់ទៀត មានគ្រួសារបែកផ្ទះអស់។ ផ្ទះដែលត្រូវបាន ដុតបំផ្លាញនោះ មានទំហំ ៥គុណ៦ ម៉ែត្រធ្វើអំពីឈើប្រក់ស្បូវ ឆេះខ្ទេចអស់ទាំងទ្រព្យសម្បត្តិ និងខ្មោចស្ត្រី ជាប្រពន្ធ មានវត្ថុតាងកាំបិត ចបជីក ដែកស្រួច ពូថៅ កន្តៀវ។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ បុរសជាប្តីចុង មានអាការស្រវឹង មកដល់ផ្ទះស្រែក រករឿងប្រពន្ធ រួចឡើងលើផ្ទះ វាយធ្វើបាបប្រពន្ធ ពេលនោះកូនស្រីទាំង ២នាក់ បានស្រែកយំហៅ អ្នកជិតឲ្យខាងជួយ។ មួយសន្តុះក្រោយមក អ្នកជិតខាង ឡើងចូលជួយឃាត់ ក៏ត្រូវបុរសជាប្តី ទាញពូថៅកាប់អ្នកចូលជួយ រួចខ្ទប់ទ្វារ កាប់ប្រពន្ធឈាមហូរស្រោចមកក្រោមផ្ទះ។ បន្ទាប់មកជនបង្ក បានកាន់ពូថៅ ប្រឡាក់ឈាម បើកទ្វារចេញមក គំរាមកំហែង មិនអោយនរណា ចូលជិតខ្លួន ហើយក៏បិទទ្វារផ្ទះ ចាក់សោរយកភ្លើង ដុតដំបូលផ្ទះ និងកាប់ខ្លួនឯង រួចអាផ្តាច់បំពងក សម្លាប់ខ្លួនតែម្តង។
លោក លី ប៊ួយ អធិការនគរបាល ស្រុកសំឡូត បានបញ្ជាក់ថា បុរសជាប្តីចុង ធ្លាប់បង្កបញ្ហាច្រើនលើក ហើយសមត្ថកិច្ចធ្លាប់ហៅ មកអប់រំ ពីបទហិង្សា ក្នុងគ្រួសារម្តងដែរ តែមិនរាងចាល បែរជាកាប់សម្លាប់ប្រពន្ធ និងធ្វើឃាត ខ្លួនឯងទៀត។ សពបានប្រគល់ជូនសាច់ញាតិ និងកូនស្រីទាំង ២នាក់បានប្រគល់ជូន ជីដូនរបស់ជនរងគ្រោះ បីបាច់ថែរក្សាបន្ត៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...