ដោះលែងស្ត្រីសកម្មជនតំបន់បឹងកក់ ៥នាក់ ដោយមានកិច្ចអន្តរាគមន៍ពីមន្ត្រីសិទ្ធិមនុស្ស
រាជធានីភ្នំពេញ ៖ ប្រជាសហគមន៍ តំបន់បឹងកក់ជាស្ត្រីចំនួន ៥នាក់ ដែលត្រូវបានឃាត់ខ្លួន នៅមុខស្ថានទូតបារាំង ត្រូវបានដោះលែងវិញហើយ នៅរសៀលថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០១២ បន្ទាប់ពីមានការ អន្តរាគមន៍ពីមន្ត្រីសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។
យ៉ាងណាក៏ដោយ មូលហេតុនៃការដោះលែងនេះ មិនទាន់ត្រូវបានទម្លាយ ឲ្យដឹងនៅឡើយទេ។ កាលពីព្រឹកថ្ងៃចន្ទ សមត្ថកិច្ចបានចាប់ខ្លួន ប្រជាសហគន៍បឹងកក់ ៥នាក់ ដែលបានប្រមូលផ្តុំគ្នា ដាក់ញត្តិនៅមុខ ស្ថានទូតបារាំង ប្រចាំរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យមានការដោះលែង សកម្មជនសិទ្ធិមនុស្ស ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២ ខែមករា។ សកម្មជនទាំង ៥នាក់នោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ៕
Source from: watphnom-news.com

Loading...
Loading...