ជិះម៉ូតូទៅមើលគ្រោះថ្នាក់ចរាចរណ៍ ត្រូវណៃហត បើកបុកស្លាប់ ២នាក់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ២ នាក់ បានស្លាប់ក្នុងថ្លុកឈាម គួរឲ្យរន្ធត់ ខណៈដែលជនរងគ្រោះ ជិះម៉ូតូឆ្លងផ្លូវ ទៅមើលគ្រោះថ្នាក់ចរាចរណ៍ នៅចិញ្ចើមផ្លូវ ត្រូវម៉ូតូណៃហត ដែលបើកបរក្នុងល្បឿនលឿន បុកយ៉ាងពេញទំហឹងបណ្តាលឲ្យដេកស្លាប់ រដូករណែល កាលពីវេលាម៉ោង ៩និង២០ នាទី យប់ថ្ងៃទី២៥ ខែមករា លើកំណាត់ ផ្លូវជាតិលេខ៤ ក្នុងភូមិ ព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BV-0270 ម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-7656 ជិះគ្នា ២នាក់ ពីលិចទៅកើត ក៏ជ្រុលទៅបុកម៉ូតូសេ១២៥ បត់ឆ្វេងឆ្លង ផ្លូវ ក្នុងគោលបំណង ទៅមើលគ្រោះថ្នាក់ចរាចរណ៍ យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ២នាក់ និងរងរបួសធ្ងន់ម្នាក់ ។
អ្នកបើកម៉ូតូសេ១២៥ ដែលស្លាប់នៅ កន្លែងកើតហេតុ មានឈ្មោះ ជេង ពៅ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅក្បែរ កន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកភាគីម៉ូតូណៃហត ដែលរងរបួសធ្ងន់ មានឈ្មោះ ញ៉ែម ប៉ិច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ រួមដំណើរជាមួយ មិត្តភ័ក្តម្នាក់ទៀត ដែលបានស្លាប់ឈ្មោះ ប៉ាង សុខម៉ាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិងស្នាក់ជាមួយគ្នា មានស្រុកកំណើតភូមិ ទួលត្មិះ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
Source from: watphnom-news.com

Loading...
Loading...