ប្រើហិង្សានិងចាប់កូនស្រីចុង អូសចូលក្នុងបន្ទប់ប៉ុនប៉ងរំលោភ ត្រូវប្រពន្ធមកផ្តាច់តណ្ហា
ក្រុងប៉ោយប៉ែត ៖ កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទប៉ុនប៉ង រំលោភសេពសន្ថវ: និងហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតនៅភូមិ អូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត មេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះរួមមានឈ្មោះ វ៉ា ហេង ភេទស្រី អាយុ៥០ ឆ្នាំ របួសក្បាល និងដងខ្លួន ត្រូវជាប្រពន្ធ របស់ជនសង្ស័យ និងឈ្មោះ ពេជ្រ ចិន្តា ភេទស្រី អាយុ២៧ ឆ្នាំ រងរបួសបែកក្បាល ត្រូវជាកូនចុង របស់ជនសង្ស័យ។ ចំណែកជនសង្ស័យ មានឈ្មោះ មុំ យឿន ភេទ ប្រុស អាយុ៥០ ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់-ក្រុង ប៉ោយប៉ែត ត្រូវជាប្តីចុង របស់ស្ត្រីរងគ្រោះ ។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពេជ្រ ចិន្តា ដែលត្រូវជាកូនចុង មកពីធ្វើការ ហើយដើរចូលក្នុងផ្ទះ ក៏ត្រូវបានជនសង្ស័យ ជាឪពុកចុងចាប់អៀកក ហើយទាញចូល ក្នុងបន្ទប់ដេក ពេលនោះស្ត្រីរងគ្រោះ បានស្រែកហៅ ម្តាយរបស់ខ្លួនឲ្យជួយ។ ពេលនោះស្ត្រីជាម្តាយ កំពុងតែ នៅក្នុងបន្ទប់ទឹកក្រោយផ្ទះ ពេលឮកូនស្រី ស្រែកអោយជួយ ក៏រត់មកមើល ហើយប្រតាយប្រតប់គ្នា រួចហើយជនសង្ស័យ បានយកដងអំបោស និងថ្មដុំឥដ្ឋ វាយសំពងជនរងគ្រោះ បណ្តាលអោយរងរបួស ទាំងម្តាយនិងកូនតែម្តង ។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយភ្លាមៗនោះ អ្នកជិតខាង បានជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងរាយការណ៍ឲ្យសមត្ថកិច្ច មកជួយអន្តរាយគមន៍។ យោងតាមពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជបសង្ស័យ នៅចំណុចព្រៃព្រិច ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។ ជនសង្ស័យ បានឆ្លើយសារភាព ដូចការរៀបរាប់ខាងលើ ទើបសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការបន្ត៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...