មិនដឹងជាប្រញាប់ទៅណា បើកម៉ូតូបោលបុកគ្នាយ៉ាងពេញទំហឹង ទាំងក្បាលព្រលប់
រាជធានីភ្នំពេញ ៖ ម៉ូតូនិងម៉ូតូបានបោលបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់និងម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវ១៦៤ ស្ថិតក្នុងសង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ក្នុងយ៉ាងលឿន តាមបណ្ដោយផ្លូវ១៦៤ ក្នុងទិសដៅ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុក ជាមួយម៉ូតូផូសា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BQ-៥៤៣១ មួយគ្រឿងដែល ជិះដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្នុងទិសដៅច្រាសគ្នា បណ្ដាលឱ្យ អ្នកជិះម៉ូតូទាំង ២នាក់ រងរបួសធ្ងន់ និងរបួសស្រាលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...