គ្រូបង្រៀនល្មោភកាម ល្បួងសិស្សស្រីអាយុ ១៥-១៧ ឆ្នាំ ថតរូបស្រាតទុកបម្រើការសប្បាយ
រដ្ឋខូឡូរ៉ាដូ ៖ គ្រូបង្រៀនវ័យ ៥៨ ឆ្នាំម្នាក់ ដែលមានគំនិតពោរពេញ ដោយតម្រេកតណ្ហា ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីស៊ើបដឹងថា គាត់បានបញ្ជាឲ្យ កូនសិស្សស្រីរបស់ខ្លួន ដែលមានអាយុចាប់ពី ១៥ទៅ១៧ ឆ្នាំ ថតរូបស្រាត ផ្ញើតាមបណ្តាញសង្គម ហ្វេសប៊ុក ទៅឲ្យគាត់ ដើម្បីមើលលេងកម្សាន្ត ឬដើម្បីលួងលោម ដើម្បីបម្រើការសប្បាយ។
ប្រភពព័ត៌មានពីរដ្ឋ Colorado បានឲ្យដឹងថា លោគ្រូក្បាលខូច ខាងលើមានឈ្មោះ Randy Majors បច្ចុប្បន្ន រស់នៅទីក្រុង Fruita រដ្ឋ Colorado សហរដ្ឋអាមេរិក បានបញ្ជាឲ្យ កូនសិស្សស្រី របស់ខ្លួន ដែលមានវ័យ ចាប់ពី ១៥ទៅ១៧ ឆ្នាំជាច្រើននាក់ ថតរូបរបស់ពួកគេ ផ្ញើមកឲ្យខ្លួន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ហើយបានគំរាម កូនសិស្សស្រី មិនឲ្យប្រាប់អ្នកណា ពីរឿងនេះ ថែមទៀតផង។
រឿងដ៏សង្ងាត់នេះ ត្រូវបានបែកធ្លាយ បន្ទាប់ពីម្តាយរបស់ ក្មេងស្រីរងគ្រោះម្នាក់ បានឆែកមើល គណនី ហ្វេសប៊ុក កូនស្រីរបស់ខ្លួន ហើយបានឃើញនូវរឿង ដ៏មិនគួរឲ្យកើតមួយនេះ។ ជាមួយនឹង ការសាកសួរ របស់មន្ត្រីប៉ូលិស ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចអ្វីដែលប៉ូលិស បានរកឃើញមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានតុលាការ រៀបចំសំណុំរឿង ដើម្បីធ្វើការ កាត់ទោស ទៅតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...