គ្រឿងចក្រឈូសដីកប់ក្មេងប្រុសអាយុ ៦ឆ្នាំ ភ្ញាក់ផ្អើលពេលប្រទះឃើញអាវ និងដៃជើង
ខេត្តក្រចេះ ៖ គ្រឿងចក្រឈូសដី ដែលម៉ៅការជួសជុលផ្លូវ របស់ក្រុមហ៊ុន ឯកជនមួយគ្រឿង បានបើកឈូសកិន កប់ក្មេងប្រុសម្នាក់ស្លាប់ ខណៈដែលគ្រឿងចក្រនេះ បាននិងកំពុងឈូសឆាយដី ជួសជុលផ្លូវលំមួយខ្សែ នៅចំណុចកែងវត្តប៉ាឆា ស្ថិតក្នុងភូមិ ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ។
ក្មេងប្រុសរងគ្រោះ មានឈ្មោះ រ៉ូ ហ្វីន ភេទប្រុស អាយុ ៦ឆ្នាំ ឳពុកឈ្មោះ ខន ធី អាយុ ៤៧ឆ្នាំ និង ម្តាយឈ្មោះ សុខ ភីយាន អាយុ ៤១ឆ្នាំ រស់នៅក្នុង ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចះ ហើយថៅកែរគ្រឿងចក្រនោះមានឈ្មោះ បូរិន ជាអ្នកទទួលម៉ៅការ ជូសជុលផ្លូវលំ រស់នៅម្តុំកើតហេតុ រីឯអ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។
នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះ ដើរតាមផ្លូវគៀនរបង ជាប់ផ្ទះ រីឯគ្រឿងចក្រ បានបើកឈូសឆាយដី ទៅវិញទៅមក។ មួយសន្ទុះក្រោយមក អ្នកនៅក្បែរនោះ បានឃើញអាវនិងដៃជើង របស់ក្មេងប្រុសរងគ្រោះ ដែលត្រូវបានគ្រឿងចក្រកិន និងឈូសជាច្រើនត្រឡប់ ដេកស្លាប់កប់ដី ទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលឆោឡោ៕
Source from: watphnom-news.com

Loading...
Loading...