និស្សិតស្រីដ៏ក្លាហាន ដេញចាប់ចោរឆក់ខ្សែ.ក ហើយអ្នកដំណើរជួយទាត់ធាក់ទ្រមខ្លួន
រាជធានីភ្នំពេញ ៖ ចោរឆក់ខ្សែ.កម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ស្ទាក់ចាប់វាយទាត់ធាក់ ឡើងទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែ.ក ពីនារី ២នាក់បងប្អូន ដែលកំពុងជិះម៉ូតូ ហើយរត់គេច បានចម្ងាយ ១០០ម៉ែត្រ ក៏ត្រូវជនរងគ្រោះជិះដេញទាន់ និងស្រែកឆោឡោត្រូវប្រជាពលរដ្ឋចាប់បាន និងវាយទ្រមខ្លួន ទើបប្រគល់ឱ្យនគរបាល កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវលេខ២៧១ មុខផ្ទះលេខ៦៧៨ ក្នុងភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ លឿង វាសនា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ និងបក្ខពួកម្នាក់ទៀតឈ្មោះ តឿ រត់គេចខ្លួន ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-2634 ។ ចំណែកនារីរងគ្រោះឈ្មោះ ហាក់ សម្ពស្ស អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ និងឈ្មោះ ហាក់ សុភា អាយុ២១ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅភូមិជ្រៃរលើង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0824 ។ ខ្សែកដែលជនសង្ស័យឆក់បាននោះជា ប្លាទីន ទម្ងន់ ៤ជី ត្រូវបាន ប្រគល់ជូន ជនរងគ្រោះវិញ ៕
Source from: watphnom-news.com

Loading...
Loading...