បង្គោលភ្លើងនៅមុខស្ថានទូតបារាំង ឆក់យកអាយុជីវិតមនុស្សចំនួន ២នាក់រួចមកហើយ
រាជធានីភ្នំពេញ ៖ បុរសវ័យជាង ៥០ឆ្នាំម្នាក់ ទំនងជាស្រវឹង បើកម៉ូតូលឿនពេក ជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុកបង្គោលភ្លើង ទាំងកំរោលតែម្នាក់ឯង កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នៅមុខស្ថានទូតបារាំង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យបោកក្បាល ស្លាប់ភ្លាមៗមួយរំពេច។
ជនរងគ្រោះដែលបើកម៉ូតូ បុកបង្គោលភ្លើងស្លាប់ខ្លួនឯង មានឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះលេខ៧៥៨ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាក Wave I ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១K-៥៣៣២ ហើយបង្គោលភ្លើងនោះ បានឆក់យកអាយុជីវិតមនុស្សចំនួន ២នាក់រួចមកហើយ។
នៅមុនពេលកើតហេតុ ជនរងគ្រោះអាចចេញ ពីកន្លែងផឹកស៊ីណាមួយ មានសភាពស្រវឹង បានបើកម៉ូតូយ៉ាងលឿន បត់តាមរង្វង់មូល គួចកាណុង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលឡើងចិញ្ចើមផ្លូវ ខាងឆ្វេងដៃ ទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវទាំងកំរោល បណ្ដាលអោយ បាត់បង់អាយុជីវិត ភ្លាមៗតែម្តង៕
Source from: watphnom-news.com

Loading...
Loading...