ប៉ុនប៉ងយកគ្រឿងញៀនទៅចែកចាយ នៅក្នុងពន្ធនាគារខេត្តកណ្តាល ត្រូវបង្ក្រាបទាន់ពេល
ខេត្តកណ្តាល ៖ យុវជន ២នាក់ត្រូវបាន អនុរក្សពន្ធនាគារ ខេត្តកណ្តាល ចាប់ខ្លួនកាលពីម៉ោង ១០ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីឆែកឆេរប្រទះឃើញថ្នាំញៀន នៅក្នុងហោប៉ៅខោរបស់ពួកគេ ហើយជនសង្ស័យទាំង ២នាក់ត្រូវបានបញ្ជូនទៅសាកសួរ នៅការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅតុលាការខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ស៊ីណា សាមឌី អាយុ ១៧ឆ្នាំ និងឈ្មោះ ម៉ាត់ សុខគ្រី អាយុ ១៨ឆ្នាំ។ អ្នកទាំង ២រស់នៅក្នុងភូមិ ព្រែកទំនប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីឃាត់ខ្លួន អនុរក្សពន្ធនាគារ បានដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ៩កញ្ចប់ស្មើនឹង ១,៥៥មីល្លីក្រាម ដែលថ្នាំញៀននេះ បំរុងយកទៅឲ្យឈ្មោះ ជា ម៉ារីយា ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារ ករណីប៉ុនប៉ងមនុស្សឃាតនិងឈ្មោះ ស្រស់ សោភ័ណ្ឌ ដែលជាប់ទោស ពីបទរក្សាទុកគ្រឿងញៀន ឲ្យយកទៅប្រើប្រាស់ និងចែកចាយបន្តនៅក្នុង ពន្ធនាគារខេត្តកណ្តាល៕
Source from: watphnom-news.com

Loading...
Loading...