កាមរីបុកម៉ូតូពីក្រោយ ផ្លោងស្ត្រីម្នាក់បោកផ្ទប់ជាមួយឡានកូរ៉េ ស្លាប់ក្នុងថ្លុកឈាម
ខេត្តក្រចេះ ៖ រថយន្តកាមរីមួយគ្រឿង បានបុកម៉ូតូវ៉េវពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ផ្លោងទៅបោកជាមួយ រថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្នុងក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ហើយរថយន្តបង្ក បានបើករត់គេចខ្លួន បាត់ស្រមោលតែម្តង។
ស្ត្រីរងគ្រោះមានឈ្មោះ ច្រឹង សុខស្តើង អាយុ ៣១ឆ្នាំ រស់នៅភូមិ-ឃុំ អន្លង់សំឡី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មុនពេលកើតហេតុ មានរថយន្តកាមរីមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នា ហើយបានជ្រុលទៅបុក ម៉ូតូវ៉េវពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះ ផ្លោង បោកជាមួយ រថយន្តកូរ៉េចំណុះ ៥តោនមួយគ្រឿងទៀត ដែលកំពុងបើកបរ បញ្ជ្រាសទិសគ្នា បណ្តាលឲ្យ ស្លាប់យ៉ាងអាណោចអាធ័ម៕
Source from: watphnom-news.com

Loading...
Loading...