មកពីធ្វើការនៅស្រុកថៃមានសតិមិនល្អ ដើរដេកតាមទីសាធារណៈ ត្រូវឡានបុកស្លាប់
ខេត្តបន្ទាយមានជ័យ ៖ បុរសអនាថាម្នាក់ ដើរតាមផ្លូវជាតិលេខ៥ ត្រូវរថយន្តកាមរី មួយគ្រឿង បើកបុកស្លាប់ភ្លាមៗ កាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ នៅខាងលិចផ្លូវចូល បន្ទាយយោធាខេត្តប្រហែល ១០០ម៉ែត្រ នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយសពត្រូវទុកចោល តាំងពីម៉ោង ២រំលងអធ្រាត្រ រហូតដល់ម៉ោង ៧ព្រឹក ទើបឃើញមានរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដឹកយកទៅធ្វើបុណ្យ នៅវត្តភ្នំជញ្ជាំង។
ជនរងគ្រោះមានឈ្មោះ សាញ់ អាយុ ៣២ឆ្នាំ ពុំមានសាច់ញាតិទេ គាត់តែងតែដើរអនាថា និងដេកនៅតាមវត្ត និងទីសាធារណៈ ហើយជនរងគ្រោះមានសតិមិនល្អ បន្ទាប់ពីចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ត្រូវបានរថយន្តបុកប៉ះចំក្បាល។ រថយន្តកាមរីបង្កហេតុ បន្ទាប់ពីបុកជនរងគ្រោះ ស្លាប់បាត់បង់ជីវិត រួចហើយនោះ បានបន្ថែមល្បឿន បើករត់គេច បាត់ស្រមោលតែម្ដង។ ដោយក្តីមេត្តាករុណា លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចេញលុយអោយកូនចៅ ដឹកសពជនរងគ្រោះយកទៅវត្ត ដើម្បីរៀបចាត់ចែងធ្វើបុណ្យ តាមប្រពៃណី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤៕
Source from: watphnom-news.com

Loading...
Loading...