ប្រតិកម្មរឿងអាជ្ញាធររារាំង ការសង់ផ្ទះដោយមិនស្មើរភាព អ្នកអត់លុយចាំតែរងគ្រោះ
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាម្ចាស់ដី សម្បទានមួយកន្លែង បានបោះបង្គោល ដាក់សសរដើម្បីរៀបចំ សាងសង់ផ្ទះ ក៏ត្រូវអាជ្ញាធរនិងសមត្ថកិច្ច ហាមឃាត់ផ្អាក ការសាងសង់ បណ្តោះអាសន្ន កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ នៅចំណុចដីសម្បទាន សហគមន៍ ពន្លឺសន្តិភាពចំការឬស្សី ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង តែម្ចាស់ដីចោទថា អាជ្ញាធររារាំង ការសង់លំនៅដ្ឋានមិនស្មើរភាព ដោយអ្នកមានប្រាក់ និងអំណាចខ្លះ អាចសង់ផ្ទះនៅបាន ដោយមិនមានការហាមឃាត់ ។
ស្ត្រីឈ្មោះ ព្រុំ ហាក់ឡាយ អាយុ ៤៨ឆ្នាំជាម្ចាស់ដី បានអោយដឹងថា ដីនៅលើខ្នងប្រឡាយ ជាគំរោងសួនច្បាររបស់រដ្ឋ កាលពីសម័យរដ្ឋកម្ពុជា ត្រូវបានប្រជាពលរដ្ឋ មករស់នៅជាច្រើនឆ្នាំ ក្រោយពីបោះឆ្នោតចំនួន ២អាណត្តិ រាជរដ្ឋាភិបាល បានសម្បទានជូនប្រជាពលរដ្ឋ ដែលមានឈ្មោះរស់នៅ និងអ្នកដែលបាន កាប់ឆ្កាឬដាំដុះលើដីនេះ។ ចំណែកខ្លួន បានដាំដុះនៅលើ ដីសម្បទាននេះ មានទំហំ ៤គុណ៦ ម៉ែត្រ គិតទៅប្រហែល ៣០ឆ្នាំមកហើយ។
នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ស្ត្រីឈ្មោះ ព្រុំ ហាក់ឡាយ គិតថា ចង់សង់ផ្ទះ អោយកូនស្នាក់នៅ ពេលជីកដីបោះបង្គោល ដាក់សសរ ក៏ត្រូវអជ្ញាធរ សមត្ថកិច្ចនគរបាល មករារាំង មិនអោយធ្វើការ សាងសង់តែម្តង។ ចំណែកអ្នកមានប្រាក់ និងអ្នកធ្វើការមួយចំនួន បានធ្វើផ្ទះនៅជាច្រើនឆ្នាំ ដោយមិនមានការរារាំងឡើយ ហើយអ្នកខ្លះមិនដែល មានមុខនៅលើដីគំរោងនេះ ក៏មានសិទ្ធសាងសង់ផ្ទះ រស់នៅបានដែរ នេះដោយសារ ខាងសហគមន៍ និងអជ្ញាធរមូលដ្ឋានត្រូវគ្នា ចុះហេតុអ្វីពួកខ្លួន មិនអាចសង់បាន សូមអស់លោកច្បាប់ ជួយរកយុត្តិធម៌ផង។
លោក តោ ហុន ចៅសង្កាត់ព្រែកព្រះស្តេច បានអោយដឹងថា អាជ្ញាធរសមត្ថកិច្ច នគរបាល មករារាំងមិនអោយ ធ្វើការសាងសង់ លើដីកើតហេតុនេះ ដោយសារម្ចាស់ដី មិនទាន់មានច្បាប់ និងប័ណ្ណដីច្បាស់លាស់។ ដីសម្បទាននេះ ត្រូវបានរៀបចំបែងចែក អ្នកដែលមានឈ្មោះ ដោយ ១ខ្នងផ្ទះមានទំហំ ៤គុណ១៦ ម៉ែត្រ ហើយអ្នកមានដី ទំហំធំលើសនេះ ត្រូវធ្វើសម្បទាន ជូនរដ្ឋអំណាច ដើម្បីបែងចែកអ្នក ដែលមានដីមានគ្រប់ទំហំ ដូចជាម្ចាស់ដី ព្រុំ ហាក់ឡាយ នេះជាដើម។
យ៉ាងណាក៏ដោយមានទូរស័ព្ទ លោក អឿម សុខុន អភិបាលក្រុងបាត់ដំបង អន្តរាកមន៍មកកាន់ លោក តោ ហុន ចៅសង្កាត់ព្រែកព្រះស្តេច អោយសន្យាជាមួយម្ចាស់ដី រងចាំដោះស្រាយគ្នា នៅរសៀលថ្ងៃពុធទី៨ ខែមករា ឆ្នាំ២០១៤ ដោយជួបគ្នា នៅសង្កាត់ព្រែកព្រះស្តេច ហើយអជ្ញាធរ និងសមត្ថកិច្ចនគរបាល ក៏ដកខ្លួនចេញពី កន្លែងកើតហេតុតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...